ជម្រើសដៃគូរហិរញ្ញវត្ថុរបស់លោកអ្នក

ជម្រើសដៃគូរហិរញ្ញវត្ថុរបស់លោកអ្នក

សាររបស់អគ្គនាយក
​​                អឹម អេហ្វ ចេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញsវត្ថុ ដែលត្រូវបានបង្កើតឡើងដោយម្ចាស់ភាគហ៊ុនជនជាតិជប៉ុន។  គណៈគ្រប់គ្រងរបស់យើងបាននឹងកំពុងរិះរកមធ្យោបាយ រួមទាំងលទ្ធភាពនានា ដើម្បីឲ្យអតិថិជនទាំងអស់ទទួល​​បានផលប្រយោជន៍កាន់តែច្រើនពីផលិតផលឥណទានរបស់យើង។    ស្របតាមទស្សនៈវិស័យរបស់ខ្លួន អឹម អេហ្វ ចេ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើក​​កម្ពស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។  ក្នុងរយៈពេល ០៤ ឆ្នាំកន្លងទៅនេះ យើងពិតជា បាន​​ចូលរួមយ៉ាងសកម្មក្នុងការផ្តល់ហិរញ្ញប្បទានស្របតាមតម្រូវការរបស់អតិថិជន។ ឥណទានរបស់យើងបានរួម      ចំណែក​​ដល់ការបង្កើតការងារ ទាំងផ្នែកសេវាកម្ម សំណង់ ឧស្សាហកម្ម និង ពា​​​ណិជ្ជកម្ម។  អឹម អេហ្វ ចេ មានបំណងក្លាយទៅជាគ្រឹះស្ថានឈានមុខមួយ និងអាចមានលទ្ធភាព​​យ៉ាងពេញលេញក្នុងការឆ្លើយតបតាមតម្រូវការរបស់អតិថិជន            ក្នុងពេលដំណើរការប្រតិបត្តិការអាជីវកម្ម អឹម អេហ្វ ចេ បានធ្វើប្រតិបត្តិការពាណិជ្ជកម្មដោយ​​​ប្រកាន់​​​ខ្ជាប់នូវ គោលការណ៍សុចរិតភាព តម្លាភាព និងការប្រកួតប្រជែងដោយយុត្តិធម៌ ហើយ តែងតែប្រតិបត្តិតាម​​ច្បាប់ ​រួមទាំងលិខិតបទដ្ឋាន គតិយុត្តដែលបានដាក់ចេញដោយនិយ័តករជាពិសេសធនាគារជាតិនៃកម្ពុជា (NBC)លើសពីនេះទៅទៀត អឹម អេហ្វ ចេ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រាក់រៀល តាមរយៈការជម្រុញ និងលើទឹកចិត្តអតិថិជន អោយ​យល់​​ពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ឥណទានជាប្រាក់រៀល ។

            អឹម អេហ្វ ចេ គឺជាស្ថាប័នហិរញ្ញវត្ថុមួយដែលមិនរើសអើងប្រឆាំង ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា  ជំនឿសាសនា និន្នាការនយោបាយ  ដើមកំណើត និងឋានៈសង្គម។ យើងប្តេជ្ញាក្នុងការការពារតម្លៃរបស់អតិថិជន  ភាគទុនិក និងបុគ្គលិកទាំងអស់។ យើងក៏ យកចិត្តទុកដាក់ក្នុងការពិចារណាពី​តម្រូវការ និងផលប្រយោជន៍របស់ដៃគូរពាណិជ្ជកម្ម​របស់​យើង​ផងដែរ។ យើងជឿជាក់ថា មានតែការអនុវត្តតាមរបៀបមួយដែលមានទំនួលខុសត្រូវ និង​ការ​ជួយគ្នាទៅ វិញទៅមកប៉ុណ្ណោះដើម្បីឲ្យការ​​ធ្វើអាជីកម្ម​​​ទទួលបានជោគជ័យរយៈពេលវែង។            បន្ទាប់ពីទទួលបានការជឿទុកចិត្តកាន់តែច្រើនឡើងពីសំណាក់អតិថិជនបានធ្វើឲ្យ អឹម អេហ្វ ចេ កាន់តែមានលទ្ធភាពខ្ពស់ក្នុងការចាប់យកនូវចំណែកទីផ្សារហិរញ្ញវត្ថុ ព្រមទាំងពង្រីកទំ​ហំ​ប្រតិបត្តិ​ការកាន់តែ​មានលក្ខណៈ​ទំលំទូលាយដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន។  ទន្ទឹមគ្នានេះដែរ អឹម អេហ្វ ចេ បានធ្វើការសិក្សា រួចជាស្រេច និងកំពុងឈោងចាប់នូវឱកាសអាជីវកម្ម​​ផ្នែក​ហិរញ្ញវត្ថុផ្សេងទៀត។

            លទ្ធផលសម្រេចបានកន្លងទៅនេះយើងនឹងមិនអាចទទួលបានដោយគ្មានការជួយគាំទ្រពីស្ថាប័នពាក់ព័ន្ធ និងអាណាព្យាបាល ជាពិសេសធនាគារជាតិនៃកម្ពុជា (NBC) និងសមាគម​មីក្រូ​ហិរញ្ញ​វត្ថុកម្ពុជា (CMA) រួមទាំងបុគ្គលិក​​​ទាំងអស់​របស់​យើងនោះឡើយ។

            ជាទីបញ្ចប់យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ធនាគារជាតិនៃកម្ពុជា (NBC) និង សមាគមមី​ក្រូហិរញ្ញវត្ថុកម្ពុជា​ (CMA) រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់ នូវ​បរិ​យា​​កាស​ ដែលមាន​​លក្ខណៈ​​​អំណោយផលនិងការផ្តល់នូវអនុសាសន៍ជាច្រើនដើម្បីភាពរីក​ចម្រើន​​​របស់គ្រឹះស្ថាន។  ទន្ទឹមគ្នា​​​នេះ​​ យើង​​ក៏សូមថ្លែងអំណរគុណផងដែរដល់ភាគទុនិកចំពោះ​​ការជឿទុកចិត្ត និង ការផ្តល់នូវមូលនិធិដល់ អឹម អេហ្វ ចេ សម្រាប់រយៈពេលកន្លងទៅនេះ​ក៏​ដូច​ជាទៅថ្ងៃអនាគត យើងក៏សូមថ្លែងអំណរគុណផងដែរដល់បុគ្គលិកគ្រប់កម្រិត និង​ដៃ​គូអា​ជីវ​កម្ម​ទាំងអស់ ចំពោះការខិតខំប្រឹងប្រែង និងភក្តីភាពជាមួយគ្រឹះស្ថាននៅគ្រប់​​ស្ថានភាព។

សូមអរគុណ
!